ព័ត៌មានជាតិ

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខេត្តត្បូងឃ្មុំ ទទួលបានភ្ញៀវទេសចរណ៍ជិត ៨ម៉ឺននាក់

ត្បូងឃ្មុំ៖ យោងតាមការឱ្យដឹងពី លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា៖ “ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ ខេត្តត្បូងឃ្មុំទទួលបានភ្ញៀវទេសចរជាតិជាង ៧៩,០០០ នាក់ កើនឡើង ៧.៦២% បើធៀបនឹងឆ្នាំ២០២៤”។

ជាមួយគ្នានេះដែរ មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ក៏បានធ្វើការណែនាំដល់ម្ចាស់អាជីវកម្មឲ្យរក្សាតម្លៃសមរម្យ និងណែនាំភ្ញៀវទេសចរឲ្យទុកដាក់សំរាមត្រឹមត្រូវ ដើម្បីរក្សាអនាម័យ និងសណ្ដាប់ធ្នាប់ ដើម្បីរក្សាបាននៅគុណភាពអនាម័យបរិស្ថាន នឹងកំណើនភ្ញៀវទេសចរណ៍មកកម្សាន្តនៅតាមតំបន់រមណីដ្ឋាននានាក្នុងខេត្តត្បូងឃ្មុំ៕

ដោយ៖ សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/

To Top