ព័ត៌មានជាតិ

ទឹកជំនន់ នៅតែបន្តជន់លិច កំណាត់ផ្លូវបំបែក ស្រុកលំផាត់ ទៅស្រុកបរកែវ ខេត្តរតនគិរី

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ថានភាពជំនន់ទឹកភ្លៀង បណ្តាលឱ្យជន់លិច កំណាត់ផ្លូវ ខេត្តលេខ៣៧៦៨ ចំណុចផ្លូវបំបែកស្រុកលំផាត់ ទៅស្រុកបរកែវ ខេត្តរតនគិរី ទឹកនៅបន្តលិច ហើយស្ថានភាពចរាចរណ៍ នៅបន្តបិទដើម្បីរក្សាផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព ។ នេះបើតាមហ្វេសប៊ុករបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ៕

To Top