ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ជូនដំណឹងម្ចាស់ដី និងគ្រប់ស្ថាប័នពាក់ព័ន្ធ ដែលមានដី ស្ថិតនៅក្នុងភូមិស្ទឹង​បត់ និងភូមិគីឡូលេខ៤ សូមចូលរួមពិនិត្យលើទិន្នន័យ ក្បាលដី របស់ខ្លួន

បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សូមជូនដំណឹងដល់ ម្ចាស់ដី និងគ្រប់ស្ថាប័នពាក់ព័ន្ធ នឹងក្បាលដីស្ថិតនៅក្នុងភូមិស្ទឹងបត់ និងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឱ្យបានជ្រាបថា ដើម្បីអនុវត្ត តាមខ្លឹមសារយោងខាងលើ គណៈកម្មការរដ្ឋបាល នឹងធ្វើការបិទផ្សាយ ជាសាធារណៈ នូវឯកសារសុរិយោដី រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះ អ្នកកាន់កាប់ដី ដែលក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈ ជាប្រព័ន្ធបានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក ។

សេចក្តីដូចបាន ជម្រាបជូនខាងលើ សូមសាធារណជន អ្នកកាន់កាប់ដី និងស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួម ពិនិត្យលើ ទិន្នន័យ ក្បាលដី ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គង ដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យទាំងនោះ ក្នុងរយៈពេល១៥ថ្ងៃ (រាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) គិតចាប់ខែកញ្ញាឆ្នាំ២០២៥ រហូតដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ជាកំហិត ទីតាំងស្ថិតនៅបរិវេណវត្តជិនវ័នសិមារាម (ហៅវត្តម៉ុងចិន) ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ផុតរយៈពេលកំណត់ខាងលើ គណៈកម្មការរដ្ឋបាលសន្មតថា ទិន្នន័យដែលបានបិទផ្សាយជាសាធារណៈនេះ មានភាពត្រឹមត្រូវ ហើយមិនអាចជំទាស់ ឬតវ៉ានៅពេលក្រោយបានឡើយ ។

សូមបញ្ជាក់ថា ៖ ផុតកំណត់នៃការបិទផ្សាយជាសាធារណៈនេះ គណៈកម្មការរដ្ឋបាលនឹងធ្វើការបូកសរុប លទ្ធផល ហើយលើកសំណើផ្តល់សិទ្ធិ លើអចលនវត្ថុទៅអភិបាលខេត្ត ដើម្បីផ្តល់សិទ្ធិលើអចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនអ្នកកាន់កាប់ណា ។ ដែលបានបំពេញគ្រប់លក្ខណៈតាមច្បាប់ ។ ដែលបានបំពេញគ្រប់លក្ខណៈតាមច្បាប់ ។ គណៈកម្មការរដ្ឋបាល គណៈកម្ម នឹងដាក់ទីតាំងបណ្តោះអាសន្ន ស្ថិតនៅបរិវេណវត្តជិនវ័នសិមារាម (ហៅវត្តម៉ុងចិន) ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។ ដើម្បីរង់ចាំទទួលពិគ្រោះ និងផ្តល់យោបល់ដល់អ្នកមានចម្ងល់ បញ្ហា ឬមានសំណូមពរ ៕

To Top