លោក ខូយ រីដា ទទួលសំភារៈយោធា ពីអ្នកតំណាងរាស្ត្រ មណ្ឌលពោធិ៍សាត់

ពោធិ៍សាត់÷ ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញ ទទួលសំភារៈយោធា ពីលោក ស៊ុយ សែម លោក ទីថា នី លោក កែវ វីរ: និងលោក រ៉ូសហ្វី អ៊ួស្មាន់ ជាអ្នកតំណាងរាស្ត្រ មណ្ឌលពោធិ៍សាត់ បានផ្តល់អាវក្រោះចំនួន១១៩ឈុត មួកសុវត្ថិភាព ចំនួន៦០០មួក ម៉ាស់ការពារផ្សែងពុល ចំនួន៦០០ម៉ាស់ និងកាសការពារសម្លេង ចំនួន៦០០កាស ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីយកទៅផ្តល់ជូនវីរកងទ័ព ដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ។

លោក ខូយ រីដា បានថ្លែងអំណរគុណចំពោះ លោកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ដែលផ្តល់នូវសម្ភារ: ដែលជាតម្រូវការចាំបាច់បំផុត សម្រាប់កងទ័ពជួរនៅមុខស្ថិតក្នុងស្ថានភាព ចំពោះមុខនេះ។
លោកអភិបាលខេត្ត នឹងយកអាវក្រោះព្រមទាំងសម្ភារ:ការពារទាំងនេះ ទៅប្រគល់ជូនវីរកងទ័ពជួរមុខដោយផ្ទាល់ដៃ។








