ពលរដ្ឋកម្ពុជា យ៉ាងច្រើនកុះករ ចូលរួមទស្សនាពណ៌ខ្មែរធ្វើបាន ចូលរួមជំរុញ និងគាំទ្រ ផលិតផលក្នុងស្រុក

ភ្នំពេញ: សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃ ២៦-២៨ ខែកញ្ញា ឆ្នាំ ២០២៥។

ក្នុងនោះពិធីបើកនឹងរៀបចំឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងនោះក៏មានស្តង់ផលិតផលខ្មែរ ប្រមាណជិត៣០០ស្តង់ ក្នុងការតាំងបង្ហាញផងដែរ។


















