ព័ត៌មានជាតិ

Update: កម្លាំងនគរបាលខេត្តពោធិ៍សាត់ បង្ក្រាបជនដៃដល់ ក្នុងករណីឃាតកម្មបាញ់សម្លាប់ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយសារ ទំនាស់រឿងដណ្តើមកូន

ពោធិ៍សាត់៖ ដោយអនុវត្តតាមការចង្អុលបង្ហាញ និងបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ជា ប៉ារីស អធិការនគរបាលស្រុកវាលវែង បានបង្រ្កាប​ករណីឃាតកម្ម (ប្រើអាវុធខ្លីK54) បាញ់សម្លាប់មនុស្សស្រី​ ១ នាក់​ និងរបួស​ ៤​ នាក់ ​។

កាលថ្ងៃទី ២៧/០៩/២០២៥ ម៉ោង ៧:៤០​ នាទីព្រឹក មានករណីឃាតកម្ម (ប្រើអាវុធខ្លីK54) បាញ់សម្លាប់មនុស្សស្រី​ ០១​ នាក់ ឈ្មោះ ណ ដ អាយុ​ ៣០​ ឆ្នាំ រស់នៅភូមិដានគោមខាងត្បូង ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត និងរបួស​ ៤​ នាក់ (ស្រី ១​នាក់) កើតឡើង​នៅលើផ្លូវជាតិ៥៥​ ចន្លោះគីឡូម៉ែត្រលេខ ១៥៩-១៦០ ចំណុចអា៤ ស្ថិត​ក្នុងភូមិឯកភាព ឃុំថ្មដា ​ស្រុកវាលវែង​ ខេត្ត​ពោធិ៍សាត់​ បង្កឡើង​ ដោយជនសង្ស័យ ឈ្មោះ ឯ ណអ ភេទប្រុស អាយុ ៣៤​ ឆ្នាំ រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង បានជិះរថយន្ត ០១​ គ្រឿង ម៉ាក TOYOTA HILUX VIGO ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ពោធិ៍សាត់ 2B-2013 ធ្វើសកម្មភាពបាញ់ទៅក្រុមជនរងគ្រោះ ដែលកំពុងជិះរថយន្ត​ ០១​ គ្រឿង ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AH-0038 បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យ​ បានបើករថយន្តរត់គេចខ្លួនបាត់​ ។

លុះមកដល់វេលាម៉ោង ១២:១៥នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញព្រហ្មទណ្ឌ​ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងកម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ​ បាននៅចំណុចមន្ទីរពេទ្យខេត្តពោធិ៍សាត់​ ។

បច្ចុប្បន្នជនសង្ស័យខាងលើ បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបន្តនីតិវិធី​ ចំណែកឯជនរងគ្រោះចំនួន​ ០៤ នាក់​ មានឈ្មោះដូចខាងក្រោម:

១.ឈ្មោះ ប វទ ភេទប្រុស អាយុជាង​ ៣០​ ឆ្នាំ រស់នៅភូមិទួលស្វាយ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ (របួសធ្ងន់)​សង្រ្គោះ​បន្ទាន់​នៅមន្ទីរពេទ្យ​ខេត្ត​ពោធិ៍សាត់​

២.ឈ្មោះ ណ ត ភេទស្រី អាយុ ៥៥​ ឆ្នាំ​ រស់នៅភូមិដានគោម ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត​ (របួសធ្ងន់)​សង្រ្គោះ​បន្ទាន់​នៅមន្ទីរពេទ្យ​ខេត្ត​ពោធិ៍សាត់​

៣.ឈ្មោះ ច សវ ភេទប្រុស អាយុ ៣៧​ ឆ្នាំ​រស់នៅភូមិដំដែក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ (របួសស្រាល)​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ប្រម៉ោយ​

៤.កុមារ៉ាឈ្មោះ ឯ វរប អាយុ​ ០១ឆ្នាំ​ ៨ខែ (ត្រូវជាកូនប្រុសបង្កើតរបស់សង្ស័យ​(របួលស្រាល) សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ពោធិ៍សាត់​ មូលហេតុ ទំនាស់រឿងដណ្ដើមកូនគ្នា​ ។

To Top