ព័ត៌មានជាតិ

អភិបាលស្រុកបាកាន អញ្ជើញទទួលគ្រឿង​​ ឧបភោគបរិភោគ និង សម្ភារះផ្សេងៗពីព្រះចៅអធិការវត្តកោះកែវ

ពោធិ៍សាត់ ÷ នៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៥ លោក ឆាយ គឹមម៉ុង អភិបាល នៃគណៈអភិបាលស្រុកបាកាន ដោយមានការចូលរួម ពីសំណាក់លោកអភិបាលរងស្រុក មន្រ្តីរាជការ និងក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជាស្រុកបាកាន បានទទួលស្បៀង គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ផ្ទះបាយ និងភេសជ្ជៈ ពីលោកគ្រូចៅអធិការ គណៈកម្មការ អាចារ្យគ្រប់វត្ត ក្នុងស្រុកបាកាន តាមរយៈព្រះគ្រូឧត្តមសត្ថា ស៊ុន ចាន់នឿន ព្រះគ្រូអនុគណស្រុក និងជាព្រះចៅអធិការវត្តកោះកែវ ដែលបានឧបត្ថម្ភដល់ អនុសាខាកាកបាទក្រហមស្រុកបាកាន សម្រាប់ជួយដល់ជនខ្វះខាតស្បៀង និង ជនរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះថ្នាក់នានាជាយថាហេតុ ៕

រូបភាព÷រដ្ឋបាលស្រុកបាកាន
ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល)

To Top