ស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី នាំយកថវិការជូនភរិយា វិរៈនគរបាលការពារព្រំដែន

មណ្ឌលគិរីៈ ថវិការចំនួនមួយលានហាសិបមុឺនរៀល ត្រូវបានយកទៅប្រគល់ជូន ភរិយាលោកអនុសេនីយ៍ទោយ៉ន នឿន មន្ត្រីនគរបាលការពារព្រំដែនគោក នៃវរៈសេនាតូច៦២១។

ការផ្តល់ជូនថវិការទាំងនោះដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ត្រី ហួន គឹមហេង ស្នងការរងទទួលផែនការងារ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន+យេនឌ័រ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។

ការផ្តល់ជូននេះក៏មាន ការចូលរួមពីលោកស្នងការរង លោកនាយ នាយរងការិយាល័យជំនាញនាំយកថវិការ ចំនួន ១,៥០០,០០០៛ (មួយលានហាសិបម៉ឺនរៀល) ទៅសួរសុខទុក្ខលោកស្រី ឈិន ស្រីហួចដែលជាភរិយា របស់លោកអនុសេនីយ៍ទោ យ៉ន នឿន មន្ត្រីនគរបាលការពារព្រំដែនគោកនៃវរសនាតូច៦២១ ដែលកំពុងសំរាលកូន (ឆ្លងទន្លេ) នៅគេហដ្ឋាន របស់លោកផ្ទាល់នៅ ភូមិថ្មគ្រែ ឃុំថ្មគ្រែស្រុកចិតបុរី ខេត្តក្រចេះ ដែលបច្ចុប្បន្ននេះលោក អនុសេនីយ៍ទោ យ៉ន នឿន មន្រ្តីនគរបាលការពារព្រំដែន វរសេនាតូចនគរបាល ការពារព្រំដែនលេខ៦២១ កំពុងការពារបូរភាពដែនដីនៅឯប្រាសាទព្រះវិហារ នោះ៕

ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
