ព័ត៌មានជាតិ

សាកលវិទ្យាល័យបៀលប្រាយ ថ្លែងអំណរគុណក្រុមហ៊ុន ដើមអម្ពិល អ៊ែតវើថាយស៉ីន អនុញ្ញាតឲ្យនិស្សិត ចែករំលែកចំណេះដឹង ក្នុងកម្មវិធី “សន្ទនាសេដ្ឋកិច្ច”

ភ្នំពេញ ៖ សាកលវិទ្យាធិការរង លោក អុីន វីរជ័យ នៃសាកលវិទ្យាល័យបៀលប្រាយ បានផ្ញើលិខិតថ្លែងអំណរគុណ ដែលបានអនុញ្ញាត ឲ្យនិស្សិតមហាវិទ្យាល័យវិទ្យា សាស្ត្រនិងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យបៀលប្រាយ បានចុះទស្សនកិច្ចសិក្សា និង ឈ្វេងយល់អំពីចែករំលែក នូវចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងទាក់ទងនឹង “បច្ចេក វិទ្យាឌីជីថល និងរចនាប្រព័ន្ធផ្សព្វផ្សាយ” ដល់និស្សិត តាមរយៈកម្មវិធីសន្ទនាសេដ្ឋកិច្ច (ECO Talk) នៅក្នុងក្រុមហ៊ុន ដើមអម្ពិល អ៊ែតវើថាយស៊ីង ឯ.ក ។

ជាមួយនឹងការថ្លែងអំណរគុណ សាកលវិទ្យាធិការរង សាកលវិទ្យាល័យបៀលប្រាយ ខ្ញុំក៏បានកោតសរសើរ នឹងវាយតម្លៃយ៉ាងខ្ពស់ ចំពោះសណ្តានចិត្ត របស់លោកអគ្គនាយក ដែលបានផ្តល់ ឱកាសក៏ដូចជាការគាំទ្រ ដល់ដំណើរទស្សនកិច្ចសិក្សារបស់និស្សិត សាកលវិទ្យាល័យបៀលប្រាយ រហូតដល់បានទទួលបានជោគជ័យ និងជូនពរឲ្យ លោកអគ្គនាយក មានសុខភាពល្អ និងប្រកបអាជីវកម្មកាន់តែរីកចម្រើន៕

To Top