កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ កីឡាកុមារអូឡាំពិកលើកដំបូង ដើម្បីបញ្ជ្រាបចលនា អូឡាំពិកឲ្យកុមារស្គាល់វិន័យ

ភ្នំពេញ ៖ កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក ជាលើកដំបូង នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ ។ ព្រឹត្តិការណ៍នេះ រៀបចំឡើង ដោយគណៈកម្មាធិការជាតិ អូឡាំកកម្ពុជា ក្នុងគោលដៅគោរព នូវគោលការណ៍ ចលនាអូឡាំពិកអន្តរជាតិ ដែលកំពុងជំរុញឲ្យអូឡាំពិក ប្រទេសនីមួយៗ ធ្វើការផ្សព្វផ្សាយ និងជំរុញអំពីឧត្តមគតិ និងគុណតម្លៃអូឡាំពិកដល់កុមារ ។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ព្រឹត្តិការណ៍កីឡាកុមារ អូឡាំពិក ជាលើកដំបូង កាលពីថ្ងៃទី៣០ ខែកញ្ញា លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាកុមារ អូឡាំពិក ដែលកម្ពុជាបង្កើតឡើង ជាលើកដំបូងនេះ មានគោលដៅបញ្ជ្រាបបំផុស ចលនាកីឡា អូឡាំពិកដល់កុមារ ដែលជាផ្នែកមួយជួយ ជំរុញឲ្យកុមារមានវិន័យ ចេះបង្កើតមិត្តភាព មានទំនាក់ទំនងល្អ និងមានភាពក្លាហាន។ កុមារ ក៏នឹងមានឆន្ទៈ ចេះប្រឹងប្រែង ដោយខ្លួនឯង សម្រេចចិត្តខ្លួនឯង។ មានន័យថា កុមារយល់ដឹងពីគុណតម្លៃ ទាំងអស់នេះនៅក្នុងសង្គមបានល្អ។
លោកបន្ថែមថា ព្រឹត្តិការណ៍កីឡាកុមារ អូឡាំពិកនេះ គឺជាផ្នែកមួយដែលចូលរួមបណ្តុះផ្នត់គំនិត សម្រាប់កុមារពីក្មេងទៅ៕
