មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី១ ខែតុលា ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត

តាកែវ ៖ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី១ ខែតុលា ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលពាក់ព័ន្ធ អនុប្រធានអង្គភាពនគរបាលយុត្តិធម៌ លោកស្រីប្រធានក្រុមការងារយេនឌ័រ និងមេបញ្ជាការ កងអនុសេនាធំចល័ត។

លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការខេត្តបានផ្សព្វផ្សាយ និងណែនាំអំពី ៖
១-លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការខេត្ត សូមថ្លែងអំណរគុណ និងកោតសរសើរ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ដែលបានចូល រួមសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ក្នុងពិធីបុណ្យសពម្តាយបង្កើត របស់លោកក៏ដូចជា ពិធីបុណ្យសព របស់លោកអនុសេនីយ៍ឯក ឃួន សាមុត មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុក សំរោង នាពេលកន្លងមក និងសូមឱ្យបន្តយកចិត្តទុកដាក់លើកកម្ពស់ជីវភាព ថែទាំសុខភាព សួរសុខទុក្ខ រំលែកទុក្ខគ្នាទៅវិញ ទៅមកក្នុងពេលជួបការលំបាក
២-ដកស្រង់បទពិសោធន៍ចំនុចខ្លាំង ចំនុចខ្វះខាត លើការអនុវត្តផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្រ្គោះ ឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នាពេលកន្លងមក
៣-បន្តពង្រឹងទៅលើការងារហ្វឹកហ្វឺន ត្រូវណែនាំដល់សិក្ខាកាមកំពុងហ្វឹកហ្វឺន ឱ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ
៤-បន្តពង្រឹងលើការងារជំនាញស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងអនុវត្ត ឱ្យបានត្រឹមត្រូវតាមនីតិវិធី
៥-ត្រូវបន្តពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ចំនុចខ្ពស់ រង់ចាំអនុវត្តបទបញ្ជា,ពង្រឹងកម្លាំងដែលមានភារកិច្ច ប្រចាំការលេខ ពិសេសទាន់ហេតុការណ៍(Hotline)២៤ម៉ោង/២៤ម៉ោង សម្រាប់ទទួលព័ត៌មាន រឺពាក្យបណ្តឹង ពីបងប្អូនប្រជាពលរដ្ឋ,ពង្រឹង លើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ បំពេញតួនាទី ភារកិច្ចតាមឋានានុក្រម, បន្តអនុវត្តផែនការល្បាតចល័តក្នុងភូមិសាស្រ្ត ដើម្បីបង្ការ បង្រ្កាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្រ្កាប ការជួញដូរមនុស្ស ល្បែងស៊ីសងខុសច្បាប់បទ ល្មើសOnlineScams, ការងារប្រចាំបញ្ជា,ប្រចាំការ,ប្រជុំជួរត្រួតពិនិត្យកម្លាំង និងគោរពទង់ជាតិ និងបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ៕


