ក្រសួងរ៉ែ និងអគ្គិសនីកម្ពុជា ផ្តល់អាហារូបករណ៍អគ្គិសនី សម្តេច ហ៊ុន សែន ១០០% សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅវិទ្យាស្ថាន វិទ្យាសាស្ត្រអគ្គិសនី ជូនដល់ក្រុមគ្រួសារវីរៈកងទ័ព ដែលបានរាលីជីវិត ដើម្បីបុព្វហេតុការពារជាតិ ក្នុងសង្គ្រាម ព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ ដើម្បីជាការដឹងគុណ ចំពោះវីរៈភាពដ៏អង់អាច របស់វីរៈកងទ័ព ដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារជាតិ ក្នុងសង្គ្រាមព្រំដែន កម្ពុជា-ថៃ និងដើម្បីចូលរួមចំណែក ក្នុងការបណ្តុះបណ្តាល ធនធានមនុស្សប្រកប ដោយគុណភាព ក្នុងជំនាញបច្ចេកទេសអគ្គិសនី ក្រសួងរ៉ែ និងថាមពល និងអគ្គិសនី កម្ពុជា សូមផ្តល់ អាហារូបករណ៍អគ្គិសនី សម្តេច ហ៊ុន សែន ១០០% ជូនដល់កូន ឬបង-ប្អូន បង្កើតរបស់វីរៈកងទ័ព សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាស្ថាន វិទ្យាសាស្ត្រអគ្គិសនីសម្រាប់ ថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្ររងជំនាញអគ្គិសនី រួមទាំងការស្នាក់នៅ ក្នុងអន្តេវាសិកដ្ឋាន របស់វិទ្យាស្ថាន វិទ្យាសាស្ត្រអគ្គិសនី ដែលនឹងទទួលពាក្យសុំចូលរៀន ចាប់ពីថ្ងៃជូនដំណឹងនេះ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥។
សូមទំនាក់ទំនងមកវិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនី សម្រាប់ព័ត៌មានបន្ថែម តាមរយៈអាសយដ្ឋាន ផ្លូវលេខ២១៧ (ចំការដូង) ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

