សម្តេចតេជោ ចូលថវិកាចំនួន ៥០លានរៀល ក្នុងអង្គកឋិនទាន ព្រះរាជទ្រព្យព្រះករុណា ព្រះមហាក្សត្រ

ភ្នំពេញ ៖ លោក សេង ទៀង តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បាននាំយកថវិកាចំនួន៥០លានរៀល ប្រគល់ជូនសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង ព្រះបរមរាជវាំង ដើម្បីចូលរួមក្នុងអង្គកឋិនទាន ព្រះរាជទ្រព្យព្រះករុណា ព្រះមហាក្សត្រ ដង្ហែទៅវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមា វត្តភ្នំព្រះពុទ្ធមានបុណ្យ ស្ថិតនៅភូមិដំបូករូង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៨-៩ ខែតុលា៕



