ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ៖ អំពូលសូឡាអំណោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រែក្លាយជនបទ ទៅជាទីក្រុង

ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កំពុងទទួលបានពន្លឺពេញមូលដ្ឋាន ហើយអំពូលសូឡានៅពេលនេះ បានធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ មានសកម្មភាពដូចនៅទីក្រុងដែរ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី២ តុលា នេះ ថា «ដូចទីក្រុង ព្រោះថាភ្លើងសូឡា ដែលកន្លងមកត្រូវបានប្រសិទ្ធនាំថាជាភ្លើងទេវតា បានបំភ្លឺមូលដ្ឋាន និងផ្តល់ឱកាសដល់ប្រជាពលរដ្មានការរស់ប្រកបដោយភាពស្អាត មានសោភ័ណភាព បានសម្រាកលំហែ រួមទាំងការដើរហាត់ប្រាណដូចប្រជាពលរដ្ឋរស់នៅក្នុងទីប្រជុំជននិងទីក្រុង»។ 

សូមបញ្ជាក់ថា បង្គោល និងអំពូលសូឡា (អំពូលភ្លើងទេវតា) ចំនួន៦១៤ បង្គោល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ត្រូវបាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានប្រគល់ជូនប្រជាជនស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីដាក់បំភ្លឺតាមបណ្តោយផ្លូវលេខ ៣៧០ ចាប់ពីឃុំដំរិល (ព្រំប្រទល់ស្រុកត្បូងឃ្មុំ) ឆ្ពោះមកទីប្រជុំជនស្រុកអូររាំងឪ៕

To Top