ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យក្មេងប្រុសម្នាក់ ស្លាប់បង់ជីវិតភ្លាមៗ

កណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត ដែលធ្វើឲ្យក្មេងប្រុសម្នាក់ ស្លាប់តែបងជីវិតភ្លាមៗ នៅកន្លែងកើតហេតុ។

ជនរងគ្រោះមានឈ្មោះ តាំង លាងសួរ ជាសិស្ស នៃវិទ្យាល័យ ហ៊ុនសែន សេរីភាព បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយបានបើកបរម៉ូតូចេញពីសាលារៀនដើម្បីទៅផ្ទះ នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏បានជួបគ្រោះថ្នាក់ជាមួយរថយន្ត Hyundai ធុនធំ ប្រភេទដឹកសិស្ស ចំណុចលើកំណាត់ផ្លូវលេខ២១អា ភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នាវេលាម៉ោង១០និង៥១នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ។

រាយការណ៍ដោយ/រត្ន័សុខជា/កណ្តាល/ដើមអម្ពិល

To Top