ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវនគរបាលស្រុកថ្មគោល អនុវត្តដីកាបង្គាប់​ចាប់ខ្លួន ដោយសារករណីគ្រឿង ញៀន ដែលបានប្រព្រឹត្តកន្លងមក

បាត់ដំបង ៖​ ពីថ្ងៃទី ០២ ខែ តុលា ឆ្នាំ២០២៥ វេលាម៉ោង ១៦ និង ៤០ នាទី នៅចំណុចវាលស្រែក្រុមទី ០១ ភូមិ គោកឃ្មុំ ឃុំ គោកឃ្មុំ ស្រុក ថ្មគោល ខេត្តបាត់ដំបង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ នាយឧត្តមសេនី​យ៍​ ស​ ថេត​ អគ្គស្នងការនគរ​បាល​ជាតិ​ និងការចង្អុលដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេងប៊ុន ចាន់​ ស្នងការនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេនីយ៍ឯក​ សេង​ លុច​ អធិការនគរបាល ស្រុកថ្មគោល​ ដឹកនាំកម្លាំងអនុវត្តដីកាបង្គាប់ឱ្យច-ាប់ខ្លួន របស់ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តបាត់ដំបង ចាប់ ខ្លួនឈ្មោះ វយ បូរី (ហៅ រី) ភេទប្រុស អា យុ ៣០ ឆ្នាំ រស់នៅក្រុមទី ០១ ភូមិ គោកឃ្មុំ ឃុំ គោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបងជាប់ ចោទពីបទ ជួញដូរ ដោយខុសច្បានប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិ គោកឃ្មុំ ឃុំ គោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ។

ពេលនេះនគរបាលស្រុក រៀបចំបញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ​ ច័ន្ទ​ វិស្សាសៈ​/​ បាត់ដំបង​/ដេីមអំពិល
រូបភាពនគរបាលស្រុកថ្មគោល
ប្រភព​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​

To Top