ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច លើកទឹកចិត្ត ក្រុមការងារស្រាវជ្រាវ របស់ធនាគារ ARDB ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាពស្រាវជ្រាវបន្ថែម

ភ្នំពេញ៖លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងទី២ នៃរបាយការណ៍ស្រាវជ្រាវស្តីពី “Linkages of Green Finance to Cambodian Sustainable Development Goals: The Contribution of ARDB” នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។

សិក្ខាសាលានេះត្រូវបានផ្តួចផ្តើមឡើង ក្នុងគោលបំណងផ្តល់បទបង្ហាញពីសេចក្តីព្រាងទី២ នៃរបាយការណ៍ស្រាវជ្រាវ ដែលក្រុមការងារ បានកែសម្រួលស្រប តាមមតិយោបល់របស់អង្គសិក្ខាសាលា ដែលបានរៀបចំ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ សំដៅស្នើសុំយោបល់បន្ថែម ដើម្បីធ្វើឱ្យការវិភាគ និងការរៀបចំរបាយការណ៍ ស្រាវជ្រាវមួយនេះ កាន់តែមានគុណភាព និងអនុលោមតាមស្តង់ដារនៃការបោះផ្សាយ។

ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់សមាជិកទាំងអស់ នៃក្រុមការងារស្រាវជ្រាវរបស់ធនាគារ ARDB ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាពស្រាវជ្រាវបន្ថែម និងចូលរួមឱ្យបាន កាន់តែសកម្មក្នុងកិច្ចការនេះ សំដៅចូលរួមលើកកម្ពស់វប្បធម៌ ស្រាវជ្រាវក្នុងស្ថាប័ន ក៏ដូចជានៅប្រទេសកម្ពុជាផងដែរ ៕

To Top