ព័ត៌មានជាតិ

លោក ជា សុផល អធិការនគរបាលស្រុកគីរីវង់ បញ្ជាឲ្យកម្លាំងជំនាញ ចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ រាល់រថយន្តដឹកដី និងដឹកទំនិញគ្រប់ប្រភេទ

ខេត្តតាកែវ : លោកវរសេនីយក៏ឯក ជា សុផល អធិការនគរបាលស្រុកគីរីវង់ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាឲ្យកម្លាំងជំនាញ ចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ អប់រំែណនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ រថយន្តដឹកដី និងដឹកទំនិញគ្រប់ប្រភេទ ត្រូវធ្វើការគ្រប ចងខ្សែររិតឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាង នូវការហុយដី ឬធ្លាក់សម្ភារ:ផ្សេងៗ អាចបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៏កើតឡើងជាយថាហេតុ ។

ក្នុងនោះកម្លាំងជំនាញផែនសណ្តាប់ បានធ្វើការ អប់រំណែនាំ និងធ្វើកិច្ចសន្យា ដល់ម្ចាស់ រថយន្តដឹកដី និងដឹកសម្ភារ:ផ្សេងៗ បានចំនួន ៨គ្រឿង ស្ថិតក្នុង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ។
ដោយ : យុទ្ធា / ភ្នំពេញ / ដើមអម្ពិល
ប្រភព រូបភាព : អធិការដ្ឋាននគរបាលស្រុកគិរីវង់

To Top