ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវមេប៉ុស្តិពោធិ៍អង្គ្រង បាញ់សម្លាប់

កំពង់ស្ពឺ ៖ ករណីឃាតកម្មលើបុរសម្នាក់ បង្កដោយមេប៉ុស្តិ អង្គ្រងទីតាំងកើតហេតុ ស្ថិតនៅម្ដុំវត្តអង្រែក នៅភូមិក្រញូង ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ០៩:៥០នាទីយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចថា មុនពេលកើតហេតុ មេប៉ុស្តិខាងលើបាន ឃាត់អោយជនរងគ្រោះឈប់ម៉ូតូ តែជនរងគ្រោះមិនព្រមឈប់ បម្រុងជិះបុក ក៏ជនសង្ស័យ ទាញកាំភ្លើងបាញ់តែម្តង ប៉ុន្ដែសាក្សីដែលបានឃើញហេតុការណ៍ ថាជាការប៉ុនប៉ងមនុស្សឃាត ដោយមានបំណងបាញ់ ចំកណ្ដាលដើមទ្រូង ទៅលើជនរងគ្រោះតែម្តង ។

To Top