Update: មេប៉ុស្តិ៍ទើបឡើងថ្មី បាញ់ទៅលើបុរសពីរនាក់ ម្នាក់ស្លាប់ ហើយដោះសាថា កាំភ្លើងរាលកៃ

កំពុងស្ពឺៈ មេបុស្តិ៍ពោធ៍អង្ក្រងទើបឡើងថ្មី បានបាញ់ទៅលើបុរសពីរនាក់បណ្តលអោយស្លាប់ម្នាក់ ហើយជនសង្ស័យក៏រត់គេចខ្លួនបាត់។

សាក្សីបានអោយដឹងថា បុរសពីរនាក់បានជិះម៉ូតូទៅទិញទឹកកក នៅពេលយប់ថ្ងៃទី03ឈាន ខែតុលាឆ្នាំ2025 ក៍បានជួបនិងកម្លាំងសមត្ថកិច្ច របស់បុស្តិ៍នគបាល ពោធ៍អង្ក្រង ដេញតាមពីក្រោយ ហើយបានបាញ់លើជនរងគ្រោះទាំងពីរនាក់នោះបណ្តាលអោយស្លាប់ម្នាក់ ភ្លាមៗនៅកន្លែងកើតហេតុ ដោយដោះសារថា កាំភ្លើងរាកៃ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចថា មុនពេលកើតហេតុ មេប៉ុស្តិខាងលើបាន ឃាត់អោយជនរងគ្រោះឈប់ម៉ូតូ តែជនរងគ្រោះមិនព្រមឈប់ បម្រុងជិះបុក ក៏ជនសង្ស័យ ទាញកាំភ្លើងបាញ់តែម្តង ប៉ុន្ដែសាក្សីដែលបានឃើញហេតុការណ៍ ថាជាការប៉ុនប៉ងមនុស្សឃាត ដោយមានបំណងបាញ់ ចំកណ្ដាលដើមទ្រូង ទៅលើជនរងគ្រោះតែម្តង ។

បន្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងតាម ចាប់ជនសង្ស័យ ដើម្បីយកមកដាក់ទោសតាមនិតិវិធីច្បាប់ ឯសពជនរងគ្រោះ ក្រុមគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណី៕


រាយកាណ៍/តែ ផានិត/កណ្តាល/ដើមអម្ពិល/
