ព័ត៌មានជាតិ

ក្រសួងការងារ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការដោះស្រាយករណីកម្មករនិយោជិត នៃក្រុមហ៊ុន តារាល អ៊ិនធើណេសិនណល ឯ.ក ធ្វើការប្រមូលផ្តុំតវ៉ា រហូតឈានដល់ការបិទផ្លូវសាធារណៈ (ផ្លូវជាតិលេខ៣)

ប្រវត្តិរឿង ៖ កម្មករ-កម្មការិនីផ្ទុះការតវា រហូតឈានដល់ការបិតផ្លូវជាតិលេខ៣ ទាមទាឱ្យម្ចាស់រោងចក្រគោរពលក្ខការងារ​ នៅស្រុកគងពិសី
កំពង់ស្ពឺ:កម្មករ-កម្មការិនី បានធ្វើកូដកម្មនៅមុខរោងចក្រ (តារាល អ៊ីនធើណេសិនណល ឯ.ក).TARAL INTERNATIONAL CO. LTD. តាមផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រហូតបានបិទកំណាត់ផ្លូវជាតិថែមទៀតផងកាលពីព្រឹកថ្ងៃទី៣ ខែតុលាឆ្នាំ២០២៥។
លោក ចឹក បូរិន្ទ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តកំពង់ស្ពឺនិងក្រុមការងារ បានបើកកិច្ចប្រជុំ ដោះស្រាយវិវាទ ការងារបន្ទាន់ ចំពោះអ្វីដែលក្រុមកម្មករ និយោជិតទាមទារ ឱ្យក្រុមហ៊ុនអនុវត្តលក្ខខណ្ឌទូទៅ នៃការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ លក្ខខណ្ឌទំនាក់ទំនងវិជ្ជាជីវៈ និងលក្ខខណ្ឌនៃរបបសន្តិសុខសង្គម ឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធវិស័យការងារ ។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាពលោក អ៊ូ រតនា អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ និងជាប្រធានក្រុមអន្តរាគមន៍ ដោះស្រាយទី៣ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
តាមរាយការណ៍ពីមន្រ្តី នៅក្នុងរោងចក្រ មានកម្មករ-កម្មការីនីធ្វើការចំនួន ៥៥០៧០នាក់ (ស្រី៣៣១០នាក់) ហើយពួកគាត់សុំឲ្យរោងចក្រ កុំកាត់លុយថ្ងៃ និងប្រាក់បំណាច់ឆ្នាំ។ ពួកគាត់បានធ្វើកូដកម្មតាំងពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ដោយសារតែគ្មានដំណោះស្រាយ ទើបឈានទៅបិតផ្លូវនាពេលនេះតែម្តង ។

ក្រោយកើតហេតុភាពបែបនេះ មន្រ្តីក្រសួងការងារ និងមន្ទីរការងារខេត្តកំពង់ស្ពឺ បានចុះសម្របសម្រួល និងដោះស្រាយជាមួយតំណាងរោងចក្រ និងកម្មករ-កម្មារិនី ដើម្បីបញ្ចប់រឿងវិវាទ ហើយបងប្អូនកម្មករបានបើកផ្លូវឡើងវិញ៕

ដោយ:សុខ សុភ័ណ្ឌ|កំពង់ស្ពឺ|រូបថតមន្ទីរការងារ

To Top