កូននេន យកបច្ច័យ ៥០០០៛ ជួយអ្នកគ្រូដែលគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុក

បាត់ដំបង ៖ កូននេនម្នាក់ ព្រោះតែការរលឹកនឹកគុណ ដល់អ្នកគ្រូយាយ ដែលបានបង្រៀនព្រះអង្គ សុខចិត្តយកបច្ច័យ៥០០០៛ ដែលបានមកពីបោកចីពរ ឱ្យលោកបងជួយអ្នកគ្រូ ដែលគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុក។
នេះជាខ្លឹមសារដែលព្រះអង្គគ្រូ បាលីកោសល្យ តាណទិន្នោ បានផុសក្នុងអាខោនហ្វេសប៊ុកផ្ទាល់ខ្លួន៖

ថ្ងៃនេះនេនម៉ាប់ល្ងាចនេះមកគោះទ្វារខ្ញុំ ហើយសួរខ្ញុំថា ៖
លោកគ្រូ ជួយឧបត្ថម្ភអ្នកគ្រូយាយព្យាបាលនឹង មានលុយប៉ុន្មាន ចូលក៏បានដែរមែន?
ខ្ញុំប្រាប់ថាៈ នឹងហើយ ។ នេនឯង ចូលប៉ុន្មាន?
កូណាទើបបោកចីពរ១ ស្បង់១ អង្ស័ក១ ឲ្យលោកបងរឹត បាន៥ពាន់ កូណាសុំចូល៥ពាន់រៀល ជួយអ្នកគ្រូផង ។
ការសាមគ្គីគ្នា ស្រលាញ់គ្នា ក្នុងគ្រាលំបាក គឺពិបាករកណាស់ កូននេនទើបបួស ក៏យល់ឃើញថា ធម៌កតញ្ញូពិតជាប្រសើរណាស់ សម្រាប់កុលបុត្រ គ្រប់រូបជាអនុជាតបុត្រ ។




អត្ថបទ ច័ន្ទ វិស្សាសៈ
ប្រភព ព្រះបាលីកោសល្យ តាណទិន្នោ
