ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ម្នាក់ជាជនជាតិចិន នឹងម្នាក់ទៀតជាជនជាតិខ្មែរ ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក សារធាតុញៀន និងកាន់កាប់អាវុធ ដោយគ្មានការអនុញាត

កណ្តាល ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថក្រុងសំពៅពូន បន្ទាប់ពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋថា មានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ។

ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញ បានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ យកមកអង្គភាពដើម្បីសាកសួរ។

វត្ថុតាងចាប់យករួមមាន: ថ្នាំញៀន(ម៉ាទឹកកក) ០១កញ្ចប់, ថ្នាំញៀន(ម្សៅម៉ត់ពណ៌ស) ០២កញ្ចប់, ថ្នាំញៀន(គ្រាប់ពណ៌ក្រហម WY) ០២កញ្ចប់ ស្មើនឹង ៣៩១គ្រាប់, ជញ្ជីងថ្លឹងគ្រឿងញៀន ០២គ្រឿង, សម្ភារៈប្រើប្រាស់ និង វេចខ្ចប់គ្រឿងញៀនមួយចំនួន, កាំភ្លើងខ្លី ០១ដើម គ្រាប់ ០៦គ្រាប់, ទូរស័ព្ទ ០២គ្រឿង, ថង់យួរពណ៌ទឹកក្រូច ០១, ទូដែកដាក់គ្រឿងញៀន ០១, រថយន្ត ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

To Top