ព័ត៌មានជាតិ

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចប្រចាំសប្តាហ៍ទី២ ខែតុលា និងលើកទិសដៅសប្ដាហ៍បន្ត

តាកែវ ៖ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ នារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចប្រចាំសប្តាហ៍ទី២ ខែតុលា ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលពាក់ព័ន្ធ អនុប្រធានអង្គភាពនគរបាលយុត្តិធម៌ លោកស្រីប្រធានក្រុមការងារយេនឌ័រ និងមេបញ្ជាការ កងអនុសេនាធំចល័ត ។

លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការខេត្តបានផ្សព្វផ្សាយ និងណែនាំអំពី៖
១- ជំនាញត្រៀមរៀបចំពិធី ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ការងារធ្វើកំណែទម្រង់ និងការងារកសាងអង្គភាព ៩ខែ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៥
២-ដកស្រង់បទពិសោធន៍ចំនុចខ្លាំង ចំនុចខ្វះខាត ក្នុងពិធីផ្សព្វផ្សាយការងារ សោធននិវត្តន៍ និងត្រួតពិនិត្យវាយតម្លៃ ដោយផ្ទាល់ ចំពោះយោធិនដល់អាយុចូលនិវត្តន៍ ឆ្នាំ២០២៦ និងឆ្នាំ២០២៥ចុះ នាពេលកន្លងមក
៣-ជំនាញរៀបចំក្រុមការងារ បែងចែកភារកិច្ចទទួលខុសត្រូវសម្រាប់ សិក្ខាកាម ដែលកំពុងហ្វឹកហ្វឺន ដើម្បីចុះអនុវត្តមេរៀនជាក់ស្តែង នាពេលខាងមុខ
៤-ត្រូវបន្តពង្រឹងកម្លាំងត្រៀម អន្តរាគមន៍ចំនុចខ្ពស់ រង់ចាំអនុវត្តបទបញ្ជា ,ពង្រឹងកម្លាំងដែលមានភារកិច្ច ប្រចាំការលេខពិសេស ទាន់ហេតុការណ៍ (Hotline)២៤ម៉ោង/២៤ម៉ោង សម្រាប់ទទួលព័ត៌មាន រឺពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ,ពង្រឹងលើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ បំពេញតួនាទី ភារកិច្ចតាមឋានានុក្រម,បន្តអនុវត្តផែនការ ល្បាតចល័តក្នុងភូមិសាស្រ្ត ដើម្បីបង្ការ បង្រ្កាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្រ្កាបការជួញដូរមនុស្ស ល្បែងសុីសងខុសច្បាប់បទល្មើសOnlineScams,ការងារប្រចាំបញ្ជា,ប្រចាំការ,ប្រជុំជួរត្រួតពិនិត្យកម្លាំង និងគោរពទង់ជាតិ និងបន្តសាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អប្រសើរ ។

To Top