ព័ត៌មានជាតិ

៥ថ្ងៃទៀត តាមការព្យាកររំពឹងថា កម្ពុជា នឹងអាចមានភ្លៀង លាយឡំ ផ្គររន្ទះ

ភ្នំពេញ ៖ គណៈកម្មការទន្លេមេគង្គ បានព្យាករទុកមុន សម្រាប់រយៈពេល៥ថ្ងៃ ខាងមុខ គឺចាប់ពីថ្ងៃទី ៨-១២ ខែតុលា ឆ្នាំ២០២៥ នឹងអាចមានភ្លៀង ធ្លាក់ពីកម្រិតតិចទៅមធ្យម លាយឡំនឹងផ្គររន្ទះ នៅតំបន់មួយចំនួនក្នុងអាងទន្លេមេគង្គក្រោម ។ ក្នុងនោះក្នុងរយៈពេល ២៤ម៉ោង ខាងមុខ នៅកម្ពុជា នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមនៅតំបន់ខ្លះ ក្នុងខេត្តមួយ ចំនួនរួមមាន ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តបាត់ដំបង ក្រុងប៉ៃលិន ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ។

សម្រាប់កម្ពស់ទឹកទន្លេមេគង្គ នៅតាមស្ថានីយភាគច្រើន រួមទាំងនៅកម្ពុជាចាប់ពីស្ថានីយស្ទឹងត្រែង ចុះមកផ្នែកខាងក្រោម នឹងអាចស្រកចុះ។ ដោយឡែក កម្ពស់ទឹកនៅស្ថានីយក្នុងទន្លេមេគង្គវៀតណាមរួមមាន ៖ ស្ថានីយ Tan Chau និងស្ថានីយ Chau Doc នឹងអាចបន្តកើនឡើង និងស្ថិតនៅកម្រិតត្រូវប្រុងប្រយ័ត្ន រហូតដល់ថ្ងៃទី១២ ខែតុលា ៕

To Top