ព័ត៌មានជាតិ

នគរបាល​ស្រុកមោងឫស្សី​ និង​ស្រុក​គាស់ក្រឡ​ សហការ​គ្នា​ឃាត់ខ្លួន​បុរស​២នាក់​ ករណី​លួចម៉ូតូ​ នៅស្រុក​គាស់ក្រឡ

បាត់ដំបង ​៖​ ដោយទទួលបានការណែនាំ របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោយពីទទួលពាក្យបណ្ដឹង ករណីលួចមានស្ថានទម្ងន់ទោស(កាច់សោរកម៉ូតូ) នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ៨ និង៣០ នាទីព្រឹក ជនរងគ្រោះឈ្មោះ ប៉ឹន វណ្ណា ភេទប្រុស អាយុ៥៩ឆ្នាំ ស្នាក់នៅចំណុចថ្មដូន ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ស្រុកគាស់ក្រឡខេត្តបាត់ដំបង បានមកដាក់ពាក្យបណ្ដឹងប្ដឹងរាយការណ៍ថាកាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៥ មានករណី លួច (កាច់សោរកម៉ូតូ) មួយបានកើតឡើង បង្កដោយជនសង្ស័យមិនស្គាលអត្តសញ្ញាណ បានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1P-4784 សេរីឆ្នាំ២០១៥ ខេត្តបាត់ដំបង ដែលបញ្ឈរទុកនៅរោងគោចាំចំការនៅចំណុចភូមិឃុំខាងលើ ដោយចាក់សោរក រឺឯម្ចាស់ទៅខ្វាលគោបាត់ លុះដល់ម៉ោង ១៧ និង០០នាទី ត្រឡប់មកវិញ មើលម៉ូតូទើបដឹងថាបាត់តែម្តង ។

បន្ទាប់ពីទទួលបណ្ដឹង កម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដឹកនាំដោយលោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុក នៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២៥ បានសហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលស្រុកមោងឬស្សី ដែលកម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឬស្សី កំពុងអនុវត្តការងារករណីលួចមានស្ថានទម្ងន់ទោស(ករណីជាក់ស្ដែង) ឃាត់ខ្លួនជនសង្ស័យឈ្មោះ ធី រ៉ាមី ហៅមី ភេទប្រុស អាយុ២៤ឆ្នាំ ដែលធ្លាប់មកស្នាក់នៅ ចំណុចកើតហេតុ(ចំណុចថ្មដូនភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ស្រុកគាស់ក្រឡខេត្តបាត់ដំបង) បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចម៉ូតូនៅចំណុចកើតហេតុខាងលើពិតប្រាកដមែន ។
ក្រោយពីទទួលពត៌មានកម្លាំងយើង បានទៅអធិការដ្ឋាន នគរបាលស្រុកមោងឬស្សី ដើម្បីស្រង់ចម្លើយលើជនសង្ស័យឈ្មោះធី រ៉ាមី ហើយជនសង្ស័យសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន។ហើយម៉ូតូនោះបានបន្តទៅឱ្យឈ្មោះចាន់ សុខា ភេទប្រុស អាយុ ៣៣ ឆ្នាំរស់នៅភូមិគារ៣ ឃុំគារ ស្រុកមោងឬស្សីខេត្តបាត់ដំបង(ឃាត់ខ្លួនបាន)ជិះបន្ត ហើយឈ្មោះចាន់ សុខា បានយកទៅលាក់ទុក(ដោយដឹងថាម៉ូតូឈ្មោះ ធី រ៉ាមីលួចគេ)នៅផ្ទះរបស់ឈ្មោះភ័ណ្ឌ មករាហៅប៉ូឡូ ភេទប្រុសអាយុ ២១ ឆ្នាំរស់នៅភូមិ កន្សៃបន្ទាយឃុំមោង ស្រុកមោងឬស្សីខេត្តបាត់ដំបង(ឃាត់ខ្លួនបាន)។

+វត្ថុតាងដកហូតរួមមាន:
-ម៉ូតូ ចំនួន ២គ្រឿង(របស់ជនរងគ្រោះ ១គ្រឿង)
-ទូរស័ព្ទ ចំនួន ១គ្រឿង
-អាវម៉ូតូផ្នែកខាងក្រោយ និង កាងដែកម៉ូតូ ចំនួន ០១
-កាបូប លុយ ចំនួន ០២
-លុយចំនួន ១២៧៥០០រៀល(ដប់ពីរម៉ឺនប្រាំពីរពាន់ប្រាំរយរៀល)
-កាតចាក់វ៉ាក់សាំង កូវីត ចំនួន ០១
-ស្លាកលេខ ចំនួន ០១
រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
ក្នុងកិច្ចប្រតិបត្តិការនេះដែរ សមត្ថកិច្ចយើងបានដកហូត ម៉ូតូជនរងគ្រោះមកប្រគល់ជូនម្ចាស់ដើមវិញ ៕

អត្ថបទ​ ច័ន្ទ​ វិស្សាសៈ​
ប្រភព​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​

To Top