ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ៖ ការផ្សាយ “ចុងភៅជនជាតិថៃស្លាប់ ក្រោយពេទ្យក្នុងស្រុក មិនព្រមទទួលព្យាបាល” ជារឿងមិនពិត

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី៨ តុលានេះ បានចេញមកច្រានចោល ចំពោះការផ្សាយព័ត៌មានមិនពិតដែល ដែលបានផ្សព្វផ្សាយដោយសារព័ត៌មាន និងបណ្តាញសង្គមនានា ដោយបានលើកឡើងថា “ចុងភៅជនជាតិថៃបានស្លាប់ ក្រោយពីមន្ទីរពេទ្យក្នុងស្រុកមិនព្រមទទួលព្យាបាល” ។ ចំពោះការផ្សាយនេះ ក្រសួងអះអាងថា គឺជាព័ត៌មានមិនពិតនោះឡើយ។ ការចេញមច្រានចោលរបស់ក្រសួងនេះ បន្ទាប់ពីសារព័ត៌មានThe Nathion របស់ប្រទេសថៃបានចេញផ្សាយថា បុរសម្នាក់ជាចុងភៅជនជាតិថៃអាយុ២៤ឆ្នាំ បានស្លាប់នៅកម្ពុជា បន្ទាប់ពីមន្ទីរពេទ្យបដិសេធមិនព្យាបាល ដោយសារបាត់ឯកសារ និងថវិកា ។

ប៉ុន្តែបើតាមក្រសួងអះអាងថា យុវជនថៃរូបនេះ បានស្លាប់ដោយសារគាំងបេះដូង ដោយមិនបានមកទទួលសេវាព្យាបាល ។ ជនជាតិថៃនេះ មកពីខេត្ត Nakhon Si Thammarat បច្ចុប្បន្នជាចុងភៅនៅហាងមួយកន្លែង ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

To Top