ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញទទួលជួប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក នៅវិមានសន្តិភាព នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ តុលា ២០២៥។

លោកបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រី នៃកុំមិនដែលដូមីនីក អញ្ជើញមកបំពេញ ទស្សនកិច្ចការងារ​ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៥។

ដំណើរទស្សនកិច្ចការងាររបស់ លោកបណ្ឌិត Roosevelt Skerrit មកកាន់ព្រះរាជាណាចក្រ-កម្ពុជានេះ នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិ និងប្រជាជនទាំងពីរ៕

To Top