បង្ក្រាបករណីម៉ូតូ កែឆ្នៃបំពង់ស៊ីមាំង លាន់សម្លេងខ្លាំងៗ បង្កការរំខាន ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ នៅស្រុកបវេល ខេត្តបាត់ដំបង

បាត់ដំបង ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ សូមជម្រាបជូនសាធារណជនបានជ្រាបថាកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ក្នុងពេលដែលក្រុមការ ងារផ្សព្វផ្សាយព័ត៌មាន ក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាន មហាជនលោក បានចូលរួមជាមតិយោបល់ ចំពោះករណី អអ្នកប្រេីប្រាសម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលាន់សម្លេងខ្លាំងៗ បង្កការរំខាន ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ នៅស្រុកបវេល ខេត្តបាត់ដំបង។

ឃើញករណីនេះក្រុមការងារបានឆ្លើយតបភ្លាមៗចំពោះមតិចូលរួមរបស់មហាជន ដោយស្នើឱ្យលោកអធិការ នគរបាលស្រុកបវេល សហការជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ចាត់វិធានការដោះស្រាយជូនទាន់ពេល ។
ស្របតាមយោបល់ដឹកនាំ របស់លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃទី៩ខែ តុលា ឆ្នាំ២០២៥ នេះលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល ដឹកនាំស្រាវជ្រាវ តាមមតិចូលរួមរបស់មហាជន ដោយនាំអ្នកជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង លាន់សម្លេងខ្លាំងៗមកសាកសួរនិងអប់រំណែនាំឱ្យគាត់បញ្ឈប់ សកម្មភាពបែបនេះបន្តទៀត ព្រោះបញ្ហានេះពិតជារំខានខ្លាំងណាស់ ដល់សន្តិសុខផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ។

ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ជាមួយនេះក៏សូមអរគុណ ចំពោះការចូលរួមផ្តល់ព័ត៌មានរបស់មហាជនទូទៅ ពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គមមកដល់សម្ថកិច្ច យើងដើម្បីចាត់វិធានកាដោះស្រាយ ជូនបានទាន់ពេលវេលា៕

អត្ថបទ ច័ន្ទ វិស្សាសៈ
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
រូបភាព៖ នគរបាលស្រុកបវេល
