ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យសកម្មភាព នៃការរុះរើសំណង់់ មិនរៀបរយ នៅតាមដងស្ទឹងពោធិ៍សាត់

ពោធិ៍សាត់ ÷ នៅព្រឹកថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៥ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយ លោកប្រធាន មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត ,លោកប្រធានមន្ទីរព័ត៌មានខេត្ត, លោកប្រធានមន្ទីរបរិស្ថានខេត្ត , លោកអភិបាលក្រុងពោធិ៍សាត់ និង អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះត្រួតពិនិត្យ សកម្មភាព នៃការរុះរើសំណង់មិនរៀបរយ នៅតាមដងស្ទឹងពោធិ៍សាត់ ត្រើយខាងកើតស្ថិត ក្នុងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដើម្បីរៀបចំសោភណ្ឌភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និង អនាម័យបរិស្ថាន ជាពិសេសការអភិវឌ្ឍន៍ទីតាំងនោះ អោយប្រែក្លាយជាសួនច្បារ ឈានទៅទទួលជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេឆ្នាំ ២០២៦ នាពេលខាងមុខនេះ ។

ឆ្លៀតក្នុងឱកាសនោះ លោក ខូយ រីដា អភិបាល ខេត្តពោធិ៍សាត់ រួមជាមួយក្រុមការងារ ក៏បានបន្តចុះពិនិត្យការ សាងសង់លំនៅឋានថ្មី ដែលបានដោះដូរជូនប្រជាពលរដ្ឋកន្លងមក ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ផងដែរ ៕
ប្រភព&រូបភាព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល)

To Top