ព័ត៌មានជាតិ

លោក ឌួង ឆាយ ប្រកាសទិញកាស ការពារត្រចៀក ១០០០ឈុត ជូនពលរដ្ឋនៅព្រំដែន

ភ្នំពេញ ៖ លោក ឌួង ឆាយ បានប្រកាសទិញកាសការពារត្រចៀក ១០០០ឈុត ជូនពលរដ្ឋនៅព្រំដែន កម្ពុជា-ថៃ។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីភាគីថៃ បានប្រព្រឹត្ត នូវទង្វើដ៏ស្មោកគ្រោក ដោយចាក់សំឡេងខ្មោចនិងឆ្កែលូ រំខានពលរដ្ឋនៅភូមិជោគជ័យនិងព្រៃចាន់ ទាំងកណ្ដាលអធ្រាត ដែលជាទម្រង់ នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្ត ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ឌួង ឆាយ បានឱ្យដឹងថា លោកបានអោយក្រុមការងារទិញកាស ការពារសំលេងត្រចៀក ១០០០ ឈុត ជូនពូមីងបងប្អូន នៅភូមិជោគជ័យ ដោយសារលោកនៅអុឺរ៉ុប បំពេញការងារនៅឡើយជិត១ខែហើយ ៕

បុគ្គលជនជាតិថៃ ប្រព្រឹត្តិទង្វើអសីធម៍ (ថោកទាប)
To Top