ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំចលនាអាជ្ញាធរមូលដ្ឋាន យុវជន និង សិស្សានុសិស្សរៀប ចំកែសម្រួលសោភ័ណ្ឌភាព ដាំដើមឈើ និងសម្អាតបរិស្ថាន ក្នុងបរិវេណអនុវិទ្យាល័យអូរសោម ស្រុកវាលវែង

ពោធិ៍សាត់÷ លោក ខូយ រីដា អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃអាទិត្យទី ១២ ខែ តុលា ឆ្នាំ ២០២៥ បានអញ្ជើញដឹកនាំ ចលនាអាជ្ញាធរមូលដ្ឋាន យុវជន និងសិស្សានុសិស្ស រៀបចំកែសម្រួលសោភ័ណភាព ដាំដើមឈើ និងសម្អាតបរិស្ថាន ក្នុងបរិវេណអនុវិទ្យាល័យអូរសោម ដែលទើបនឹងសាងសង់រួច ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៍បានបង្ហាត់បង្ហាញ ពីរបៀបដាំ និងថែទាំដើមឈើ ដល់អាជ្ញាធរមូលដ្ឋាន យុវជន និងសិស្សានុសិស្ស ដើម្បីជាម្លប់ សោភ័ណ្ឌភាព ក្នុងបរិវេណសាលា យ៉ាងយូរដាំឱ្យរួចរាល់នៅចុងឆ្នាំ២០២៥នេះ ៕

ប្រភព&រូបភាព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល)

To Top