បណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ-តាមដាន និងពិភាក្សាស្តីពីវឌ្ឍនភាព ការងារសំខាន់ៗ ប្រចាំខែ របស់ធនាគារ ARDB

ភ្នំពេញ៖លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ-តាមដាន និងពិភាក្សាស្តីពី៖ វឌ្ឍនភាពការងារសំខាន់ៗ ប្រចាំខែ របស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការ សកម្មភាពប្រចាំឆ្នាំរបស់ធនាគារ ARDB និងទិសដៅការងារ និង របៀបវារៈផ្សេងៗទៀត នាព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥, នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ។

នាឱកាសនេះដែរ លោកបណ្ឌិតប្រតិភូ រាជរដ្ឋាភិបាល បានផ្តល់នូវអនុសាសន៍ណែនាំគន្លឹះសំខាន់ៗ ជូនដល់ថ្នាក់ដឹកនាំ ដើម្បីយកទៅអនុវត្តលើ សកម្មភាពការងារឱ្យកាន់តែមានប្រសិទ្ធភាព និង ប្រសិទ្ធផល ស្របតាមចក្ខុវិស័យ និងផែនការយុទ្ធសាស្រ្តរបស់ធនាគារ ARDB៕








