អភិបាលរងខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតី ក្នុងកម្មវិធីសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៦-២០២៨)របស់រដ្ឋបាលឃុំ សម្រាប់ស្រុកវាលវែង

ពោធិ៍សាត់ ÷ នៅព្រឹកថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០២៥ នៅបរិវេណសាលាស្រុកវាលវែង លោក ហេង សុភាណា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលឃុំ សម្រាប់ស្រុកវាលវែង ។

នាឱកាសនោះដែរ ក៍មានការអញ្ចេីញចូលរួមពី លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុក លោក លោកស្រី តំណាងមន្ទីរអង្គភាព អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីរាជការសាលាស្រុក អជ្ញាធរឃុំ ជាច្រើនរូបទៀត៕







