ព័ត៌មានជាតិ

ឱកាសការងាររាប់ម៉ឺនកន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋ​ ដែលត្រឡប់មកពីប្រទេសថៃ

ខេត្តសៀមរាប: នៅចុងសប្តាហ៍នេះ ថ្ងៃទី១៧/១៨/១៩ ខែតុលាឆ្នាំ ២០២៥ ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងនាំយកឱកាសការងាររាប់ម៉ឺនកន្លែងសម្រាប់បងប្អូនពលករ និងយុវជន ដែលរស់នៅ ខេត្តសៀមាប អាចដាក់ពាក្យ និងសម្ភាសការងារភ្លាម ចូលសម្ភាសដោយផ្ទាល់ ដែលមានចំនួន៣ទីតាំង

  • នៅសាលាស្រុកអង្គរជុំ នៅថ្ងៃទី ១៧
  • នៅវិទ្យាល័យក្រឡាញ់ ស្រុកក្រឡាញ់ នៅថ្ងៃទី ១៨
  • នៅមុខផ្សារកំពង់ក្តី ស្រុកជីក្រែង នៅថ្ងៃទី ១៩។
    ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច ដូចតាមការកំណត់ខាងលើ។

សូមបញ្ជាក់ថា ដាក់ពាក្យភ្លាម! សម្ភាសភ្លាមៗ ដោយមិនចាំបាច់រងចាំ រឺព័ត៌មានបន្ថែមសូមទាក់ទងមក NEA តាមរយៈលេខទូរស័ព្ទ ១២៩៧។

ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល/

To Top