ព័ត៌មានជាតិ

សម្តេចធិបតី អញ្ជើញបើកកិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងនាមកម្ពុជា ជាប្រធានគ្រប់គ្រងគ្រោះ មហន្តរាយអាស៊ាន។

មុនពិធីបើកកិច្ចប្រជុំ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញាតិឱ្យមានជំនួប​ សម្តែងការគួរសម ជាមួយបណ្តារដ្ឋមន្រ្តី គ្រោះមហន្តរាយអាស៊ាន, លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន, តំណាងសាធារណរដ្ឋប្រជាមានិតចិន, តំណាងប្រទេសជប៉ុន, តំណាងសាធារណរដ្ឋកូរ៉េ, និង តំណាងប្រទេសទីម័តឡេស្តេ។

កិច្ចប្រជុំគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧ (47th ACDM) មានកិច្ចប្រជុំពាក់ព័ន្ធ ដូចជា កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលអាហា លើកទី២៣ (23rd GB of AHÀ Center), កិច្ចប្រជុំនៃមេទិកាភាពធន់នឹងគ្រោះហន្តរាយអាស៊ាន លើកទី៨ (Bth ADRP), កិច្ចប្រជុំចំហរ ACDM លើកទី ៤៧ ដែលមានកិច្ចសន្ទនា ជាមួយដៃគូខាងក្រៅអាស៊ាន និង អង្គការសហប្រជាជាតិ,​ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (13th AMMEM) និងសន្និសីទចំពោះភាគីអាត់ម៊ែរ លើកទី១៤ (14th COP TO AADMER), កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកចិន លើកទី៥ (5th AMMDM Plus China), កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកជប៉ុនលើកទី៥ (5th AMMDM Plus Japan), កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកសាធារណរដ្ឋកូរ៉េលើកទី៤ (4th AMMDM Plus ROK} ព្រមទាំងប្រារព្ធទិវាអាស៊ាន គ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

កិច្ចប្រជុំនេះ រដ្ឋមន្រ្តីអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ នឹងប្រារព្ធខួបលើកទី២០ឆ្នាំ នៃកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្នផងដែរ៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top