៣ខែ សម្តេចតេជោ បានជួបសវនាការ និងពិភាក្សាជាមួយភ្ញៀវ អន្តរជាតិ -អង្គទូត ២៤លើក

ភ្នំពេញ ៖ ក្នុងរយៈពេល៣ខែ នៃចន្លោះសម័យប្រជុំលើកទី៤ នៅព្រឹកថ្ងៃ១៦ តុលារបស់ព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទី និងក្នុងនាមជាប្រធានព្រឹទ្ធសភា បានទទួលជួបសវនាការ និងពិភាក្សា ការងារជាមួយភ្ញៀវអន្តរជាតិ ឯកអគ្គរាជ/រដ្ឋទូត និងស្ថាប័ននានា ចំនួន២៤លើក ។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន បង្ហាញពីលទ្ធផល កិច្ចប្រជុំលើកទី៤ របស់ព្រឹទ្ធសភា ៕
