ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ការផ្គត់ផ្គង់សម្ភារសុវត្ថិភាព ចំនួន ១៣ មុខ (កញ្ចប់លេខ២៨) ជូន អង្គភាពអនុស្ថានីយ និងខ្សែបញ្ជូន នៃ នាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ២០២៥) (អាទិភាពទី១)

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់សម្ភារសុវត្ថិភាព ចំនួន ១៣ មុខ (កញ្ចប់លេខ២៨) ជូន អង្គភាពអនុស្ថានីយ និងខ្សែបញ្ជូន នៃ នាយកដ្ឋានបញ្ជូន អគ្គិសនី (ផែនការឆ្នាំ២០២៥) (អាទិភាពទី១) ។

អគ្គិសនីកម្ពុជា បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ​ ដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ អង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន: អាគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញចាប់ពី ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២៥ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 092 65 23 57 និង Website: www.edc.com.kh)។
កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ នៅម៉ោង ១៤:០០ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើវេលាម៉ោង ១៥:០៥ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ក្រុមហ៊ុន/សហគ្រាស ដែលចូលរួមដាក់ឯកសារដេញថ្លៃ ស្នើសុំភ្ជាប់បន្ថែមមកជាមួយ នូវឯកសារដេញថ្លៃ ដែលបាន ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម និងភ្ជាប់មកជាមួយនូវ Soft Copy ដែលជាឯកសារ Scan របស់ឯកសារដេញថ្លៃនេះ ។

ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយអាច ដាក់សំណើដេញថ្លៃបានតែមួយគត់។ ក្រុមហ៊ុន/សហគ្រាសដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាព លទ្ធកម្ម ដើម្បីទិញ ឯកសារដេញថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការដេញថ្លៃនេះ ៕

To Top