ព័ត៌មានជាតិ

កម្ពុជា ត្រៀមបញ្ជូនជនជាតិកូរ៉េ ជាង៦០នាក់ ពាក់ព័ន្ធឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ទៅវិញ

ភ្នំពេញ ៖ បច្ចុប្បន្នជនជាតិកូរ៉េជាង៦០នាក់ ដែលត្រូវបានសមត្ថកិច្ចកម្ពុជា រកឃើញជាប់ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កំពុងរង់ចាំការបញ្ជូនត្រឡប់ ទៅសាធារណរដ្ឋកូរ៉េ វិញ ក្នុងពេលឆាប់ៗខាងមុខនេះ ។

កន្លងមក កម្ពុជាក៏បានចាប់ខ្លួន និងបញ្ជូនជនជាតិកូរ៉េចំនួន១៨០នាក់ ដែលពាក់ព័ន្ធនឹងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ត្រឡប់សាធារណរដ្ឋកូរ៉េវិញដែរ ។

នេះបើតាមខ្លឹមសារនៃជំនួប រវាងលោកបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងលោកស្រី គីម ជីណា (Kim Jina) អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេស សាធារណរដ្ឋកូរ៉េកាលពីថ្ងៃ១៦ តុលា ៕

To Top