អគ្គិសនីសៀមរាប នឹងដាក់ឲ្យពិគ្រោះថ្លៃ ការងារឈ្នួលពលកម្ម សាងសង់បន្ទប់ភ្លើងថ្មី ចំនួន ០២ខ្នង ទំហំ (4m x 4m x កម្ពស់ 4.65m) និង (5.2m x 5.2m x កម្ពស់ 4.65m)ជូនអគ្គិសនីសៀមរាប

សៀមរាប ៖ អគ្គិសនីសៀមរាប សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីសៀមរាប នឹងដាក់ឲ្យពិគ្រោះថ្លៃ ជាសាធារណៈ ដើម្បីជ្រើសរើសអ្នកទទួលការងារ ឈ្នួលពលកម្មសាងសង់ បន្ទប់ភ្លើងថ្មី ចំនួន ០២ខ្នង ទំហំ(4m x 4m x កម្ពស់4.65m) ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប និង (5.2m x 5.2m x កម្ពស់ 4.65m) ស្ថិតនៅ ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ជូនអគ្គិសនីសៀមរាប ។
អគ្គិសនីសៀមរាប បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន /សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ ។ ឯកសារ ពិគ្រោះថ្លៃ មានដាក់លក់ នៅក្រុមលទ្ធកម្មអគ្គិសនីសៀមរាប ដែលមានអាសយដ្ឋាន: ផ្លូវក្រវ៉ាត់ក្រុង ភូមិភ្ញាជ័យ សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ចាប់ពីថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២៥ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ ០១២ ៨៣៥ ៩៩៤) ។
ការបរិច្ឆេទឈប់ ទទួលសំណើពិគ្រោះថ្លៃ នៅម៉ោង ០៨:០០ នាទីព្រឹក ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ។
ការបើកសំណើពិគ្រោះថ្លៃ នឹងប្រព្រឹត្តទៅនៅក្រុមលទ្ធកម្ម តាមអាសយដ្ឋានខាងលើ វេលាម៉ោង ០៩:០០ នាទីព្រឹក ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ។
ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើពិគ្រោះថ្លៃបានតែ មួយគត់ ។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទង ជាមួយក្រុមលទ្ធកម្មដើម្បីទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ ៕

