លោក គឹម តារា អភិបាលរងក្រុងពោធិ៍សាត់ ចុះពិនិត្យគម្រោងសាងសង់ ផ្លូវគ្រួសក្រហម ក្នុងសង្កាត់រលាប ដែលសម្រេចបាន ៥០%

ពោធិ៍សាត់ ៖នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ លោក គឹម តារា អភិបាលរងក្រុងពោធិ៍សាត់ បានដឹកនាំក្រុមការងារ ជំនាញចុះពិនិត្យវឌ្ឍនភាពការងារ សាងសង់ផ្លូវគ្រួសក្រហម នៅមូលដ្ឋានភូមិស្ពានថ្ម និងភូមិថ្នល់បំបែក ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់។

ការចុះពិនិត្យនេះ គឺក្នុងនាមជាតំណាងលោក ផាយ ឡេង អភិបាលក្រុង ដើម្បីជំរុញ និងតាមដានការអនុវត្តគម្រោងអភិវឌ្ឍន៍មូលដ្ឋានឲ្យមានគុណភាព និងចប់តាមផែនការកំណត់។

យោងតាមការចុះពិនិត្យជាក់ស្ដែង គម្រោងសាងសង់ផ្លូវគ្រួសក្រហម ដែលមានប្រវែងសរុប ១.២១៩ ម៉ែត្រ និងទទឹង ៤ ម៉ែត្រ នេះ បានសម្រេចការងារសាងសង់លក្ខណៈរូបវន្តបានប្រមាណ ៥០% ហើយ។

ក្នុងឱកាសនោះ លោក គឹម តារា បានជំរុញដល់ក្រុមការងារ បច្ចេកទេស និងក្រុមហ៊ុនម៉ៅការ ឲ្យបន្តខិតខំអនុវត្តការងារ ដោយយកចិត្តទុកដាក់ខ្ពស់ លើគុណភាពសំណង់ ត្រូវបច្ចេកទេស និងបញ្ចប់ការ សាងសង់ឲ្យបានឆាប់រហ័ស តាមកិច្ចសន្យា ដើម្បីផ្ដល់លក្ខណៈងាយស្រួល ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕



ប្រភព&រូបភាព÷រដ្ឋបាលក្រុងពោធិ៍សាត់
ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល)
