ព័ត៌មានជាតិ

លោកជំទាវ អាំង សុជាតា ខូយ រីដាបាននាំអំណោយ ជូនកងទ័ពជួរមុខ ខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ ÷ ដើម្បីផ្សារភ្ជាប់ទឹកចិត្តរវាងសមរភូមិក្រោយ និងសមរភូមិមុខ, នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ ប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ដឹកនាំដោយ លោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខា បានបន្តនាំយកអំណោយ ជាសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួន មកប្រគល់ជូនដល់វរកងទ័ពជួរមុខ ដែលកំពុងឈរជើង នៅខេត្តឧត្តរមានជ័យ ព្រំប្រទល់កម្ពុជា-ថៃ។

អំណោយដែលត្រូវប្រគល់ជូន វរកងទ័ពជួរមុខ ដែលកំពុងឈរជើង នៅខេត្តឧត្តរមានជ័យ រួមមាន៖ អំបុកលីងសាច់ប៉ាក់យ៉ុង ១៥០កញ្ចប់, ផ្អក ៣០០គីឡូក្រាម, ត្រីងៀត ២០០គីឡូក្រាម, សាច់ក្រក ១៥០គីឡូក្រាម, ចង្ក្រានហ្គាស ៣០ឈុត, ទឹកក្រូច ៧០កេស, មី ៧០កេស, ពងទាប្រៃ ៣០កែវធំ, ក្បាក់លាងចាន៣០, ឃីត និងក្រម៉ាខ្មែរមួយចំនួនផងដែរ។

អត្ថបទនេះ ÷ ខេម៉ា | ដើមអម្ពិល

To Top