សម្តេចធិបតី ៖ សមត្ថកិច្ចចាប់ខ្លួន មនុស្សម្នាក់ ដែលហ៊ានបន្លំហត្ថលេខា របស់សម្តេច

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។
សម្ដេចមានប្រសាសន៍ថា «មានអ្នកខ្លះលួចរត់ប្លង់លក់ (លួចលក់ព្រលានយន្ដហោះ) ថ្ងៃមុន ចាប់មួយបន្លំហត្ថលេខាទាំងខ្ញុំទៀត ចាប់ដាក់គុកមួយ ហើយមានទាំងបន្លំហេត្ថលេខារបស់ សម្ដេចតេជោទៀត រត់ការនេះ រត់ការនោះ ហើយបើមានអ្នករត់ការដោះដូរព្រលាននេះ កុំជឿឲ្យសោះ»៕
