ព័ត៌មានជាតិ

លោក ខូយ រីដា ដឹកនាំកិច្ចប្រជុំគណះបញ្ជាការ ឯកភាពរដ្ឋបាល ខេត្តពោធិ៍សាត់

ពោធិ៍សាត់÷ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកទី ២០ ខែ តុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត នៅសាលប្រជុំថ្មីសាលាខេត្ត ដោយមានការចូលរួម ពីសំណាក់លោក អភិបាលរងខេត្ត,លោកអភិបាលក្រុង/ស្រុក, លោកមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំងបី ប្រភេទ, តំណាងអយ្យការ អមសាលាដំបូងខេត្ត, ប្រធានមន្ទីរអង្គភាពនានាជុំខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ដោយកិច្ចប្រជុំ មានរបៀបវារៈ៖
១. មតិបើកអង្គប្រជុំ (ដោយឯកលោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់)
២. សេចក្តីរាយការណ៍ របស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តពោធិ៍សាត់
-ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
-បញ្ហាគ្រឿងញៀន
-ការអនុវត្តគោល នយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព
-សភាពការណ៍សន្តិសុខ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ
៣. សេចក្តីរាយការណ៍ អំពីបញ្ហាប្រឈមសំខាន់ៗ របស់រដ្ឋបាលក្រុង ស្រុក
៤. មតិចូលរួមរបស់សមាជិក សមាជិកាអង្គប្រជុំ
៥. មតិបូកសរុបដោយលោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់៕

ប្រភព&រូបភាព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល)

To Top