លោក ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំកិច្ចប្រជុំ ស្តីពីការអភិវឌ្ឍន៍ កម្មវិធីទូរស័ព្ទដៃឆ្លាតវៃ របស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទដៃឆ្លាតវៃ របស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក អគ្គនាយករង លោក ប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ព្រមទាំងលោកនាយ លោក លោកស្រីនាយរងការិយាល័យ និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធផងដែរ។








អត្ថបទនេះ ÷ ក្រសួងមហាផ្ទៃ
ខេម៉ា | ដើមអម្ពិល
