ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់វិធានការឱ្យលោកអធិការនគរបាលក្រុងបាត់ដំបង ធ្វេីការស្រាវជ្រាវ និងមានវិធានការតាមនីតិវិធីមុខសញ្ញានៃអ្នកលក់ឆ្នោត

បាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាប ជូនសាធារណជនជ្រាបថា ប៉ុន្មានថ្ងៃកន្លងមកនេះ មានការផ្សព្វផ្សាយក្នុងបណ្តាញសង្គម ពីបញ្ហាអ្នកញៀននឹងល្បែងឆ្នោតនៅក្រុងបាត់ដំបង ដែលការផ្សព្វផ្សាយនេះមានទាំងរូបភាពនិងទីតាំងនៃអ្នកលក់ឆ្នោតនោះទៀតផង។

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានជ្រាបអំពីបញ្ហានេះ និងបានចាត់វិធានការឱ្យលោកអធិការនគរបាលក្រុងបាត់ដំបង ធ្វេីការស្រាវជ្រាវនិងមានវិធានការតាមនីតិវិធី ច្បាប់តាំងពីពេលដំបូង ។

មកដល់ថ្ងៃនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានធ្វេីកិច្ចការនេះ ដោយយកចិត្តទុកដាក់និងកំណត់បានពីទីតាំងនិងមុខសញ្ញានៃអ្នកលក់ឆ្នោតនោះរួចហេីយ និងកំពុងបន្តនីតិវិធី តាមជំនាញនិងច្បាប់ ។

ដូចបានជម្រាបជូនខាងលេីសូមសាធារណជន ជ្រាបជាព័ត៌មាននិងចូលរួមលុបបំបាត់ឱ្យអស់នូវអំពេីល្មេីសច្បាប់ក្នុងមូលដ្ឋានពិសេសល្បែងស៊ីសងគ្រប់ប្រភេទស្របតាមគោលនយោបាយស្តីពីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព៕
អត្ថបទ ច័ន្ទ វិស្សាសៈ/ បាត់ដំបង /ដេីមអំពិល /ប្រភព ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
