ករណីហិង្សា ដោយចេតនា ទៅវិញទៅមក របស់ក្មេងទំនើងពីរក្រុម ត្រូវបានកម្លាំងនគរបាល អធិការក្រុងស្ទឹងសែន ចាប់ឃាត់ខ្លួន!

កំពង់ធំ ៖ ករណីប្រើប្រាស់អំពើហិង្សា របស់ក្មេងទំនើងពីរក្រុម ត្រូវបានអធិការដ្ឋាន នគរបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ ធ្វើការចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង ១៧ះ៣០ នាទីនៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ កន្លងមកនេះ នៅចំណុចកំណាត់ផ្លូវសន្តិភាព ភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែន បានបញ្ជាក់ថា សម្រាប់សម្ភារៈវត្ថុតាងដកហូតមាន÷ ដំបងឬស្សី១ដើម ខ្សែក្រវ៉ាត់១ខ្សែ ជំពាមកៅស៊ូ១ ដុំថ្មបាយក្រៀម១ដុំ ម៉ូតូ៥គ្រឿងទូរស័ព្ទ៩គ្រឿង ម៉ូតូខូចខាត១គ្រឿងជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូន ទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕ ដោយសំនៀង








