អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន ទៅកោះរ៉ុង ជួយយកទាហានជេីងទឹកម្នាក់ មកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ក្រោយត្រូវឱម៉ាល់ទិច

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿន GTVC មួយគ្រឿង ចេញទៅក្រុងកោះរ៉ុង នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីជួយកងទ័ពជើងទឹកម្នាក់ ដែលត្រូវសត្វឱម៉ាល់ទិច ប្រហែល30មេ មកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
កងទ័ពជើងទឹកខាងលេីនេះ អនុនាវាទោ មានឈ្មោះ កែវ សុបេន អាយុ ៣១ឆ្នាំ មុខរបរ វរៈកងការពារកោះឆ្នេរកោះរ៉ុងលេខ០១ ត្រូវនាំបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
កងទ័ពរូបនេះ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕












