ព័ត៌មានជាតិ

បើលេងកុំខឹង បើខឹងកុំលេង ! សម្ដេចតេជោ ដាស់តឿនអ្នកកាសែតថៃមួយចំនួន គួរផ្តោតការយកចិត្តទុក ដាក់លើសភាពការណ៍ផ្ទៃក្នុងថៃ ល្អជាង មកគិតពីអនាគត នយោបាយផ្ទៃក្នុងកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានដាស់តឿន អ្នកកាសែតថៃមួយចំនួន គួរផ្តោតការយកចិត្តទុក ដាក់លើសភាពការណ៍ផ្ទៃក្នុងថៃ ល្អជាង មកគិតពីអនាគត នយោបាយផ្ទៃក្នុងកម្ពុជា ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រលប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា ក្រោយពេលអានកាសែតថៃ The Nation ចុះផ្សាយពីកម្ពុជា សម្ដេចមានការចាំបាច់ធ្វើការណែនាំ ពួកគេឲ្យមានវិជ្ជាជីវៈក្នុងសរសេរ។

សម្ដេចបបន្តថា អ្វីដែលគួរណែនាំទៅក្រុមកាសែតអស់លោកនោះ គឺថា អស់លោកគួរផ្តោតការយកចិត្តទុក ដាក់លើសភាពការណ៍ផ្ទៃក្នុងថៃ ល្អជាង មកគិតពីអនាគត នយោបាយផ្ទៃក្នុងកម្ពុជា។

សម្ដេចបន្ថែមថា សម្ដេចកាន់អំណាចតាំងពីអ្នកកាសែតថៃខ្លះ មិនទាន់ចាប់កំណើត ឬនៅដើរស្រាតនៅឡើយ។ សម្ដេចស្គាល់នូវអ្វីដែលហៅថា នយោបាយផ្ទៃក្នុងកម្ពុជា ក្នុងពេលដែលអ្នកកាសែតថៃមួយចំនួន មិនទាំងស្គាល់សភាពការណ៍ថៃខ្លួនឯងផង មកខំសរសេរវាយតម្លៃសភាពការណ៍កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ចង់ប្រាប់លោកអ្នកតាមដាន ឲ្យបានដិតដល់នូវអ្វីដែលនឹងកើតឡើង ក្រោយរដ្ឋាភិបាលអាយុ៤ខែ? ក្រោយរំលាយសភា និងក្រោយការបោះឆ្នោត នាដើមឆ្នាំ២០២៦។ រឿងនៅកម្ពុជាពួកយើងចេះចាត់ចែង កិច្ចការខ្លួនឯងហើយ មិនចាំបាច់សរសេរបង្វែរសាច់រឿងពីថៃ មកកម្ពុជាទេ។ (បើលេងកុំខឹង បើខឹងកុំលេង)៕

To Top