ស្នងការនគរបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែតុលា និងលេីក ទិសដៅការងារបន្ត
ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែ តុលា ឆ្នាំ ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពីលោកស្នងការរង ផែនការងារជំនាញ និងលោកអធិការ អធិការរង នគរបាលស្រុក-ក្រុងទាំង៧ លោក លោកស្រី នាយ នាយរងការិយាល័យជំនាញ និងនាយប៉ុស្តិ៍នគរបាល រដ្ឋបាលទាំង៤៩ឃុំសង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រេីនរូបទៀត។

លោកឧត្តមសេនីយ៍ទោ ស ថេង បានកោតសរសើរដល់គណៈស្នងការ អធិការនគរបាលដែលបានដឹកនាំកងកម្លាំង និងប៉ុស្ត៍នគរបាលរដ្ឋបាល មានការខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន និងនៅតាមមូលដ្ឋានបានល្អប្រសេីរ។ លោកស្នងការបានផ្តាំផ្ញើដល់មន្ត្រីនគរបាល ដែលទើបទទួលបានការតំឡើងឋានន្តរសក្តិ ត្រូវបន្តខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ដែលថ្នាក់ដឹកនាំប្រគល់ជូន ប្រកបដោយឆន្ទៈ ការទទួលខុសត្រូវ ស្របតាមវិជ្ជាជីវៈនគរបាលជាតិ ។

ក្នុងនោះ លោកស្នងការ បានជំរុញគ្រប់បណ្តាអង្គភាព ត្រូវគ្រប់គ្រងកម្លាំងនិងជំរុញកម្លាំងនគរបាលឱ្យមានភាពសកម្មក្នុងការទទួលខុសត្រូវចំពោះតួនាទី ភារកិច្ចរបស់ខ្លួនផ្សព្វផ្សាយជំរុញប្រជាពលរដ្ឋ ដែលមានការយល់ដឹងពីច្បាប់ចរាចរណ៍ជំរុញប្រជាពលរដ្ឋ អប់រំកូនចៅឱ្យនៅឆ្ងាយ ពីបទល្មើសផ្សេងៗ ជាពិសេសនៅឱ្យឆ្ងាយពីគ្រឿងញៀន។

ទន្ទឹមនោះ ត្រូវបន្តពង្រឹងអនុវត្តការងារប្រចាំថ្ងៃ ធ្វើបច្ចុប្បន្នភាពមុខសញ្ញាតាម ប្រព័ន្ធបច្ចេកវិទ្យាទំនើប មុខសញ្ញាសេសសល់ក្នុងករណី មុខសញ្ញាមានដីកា ស្វែងរកចាប់ខ្លួន ពិរុទ្ធជន ទណ្ឌិតក្នុងពន្ធនាគារ និងមុខសញ្ញាអនុវត្តទោសរួចបន្ស៊ីបញ្ចូលគ្នា រវាងមុខសញ្ញាព្រហ្មទណ្ឌ គ្រឿងញឿន និងក្មេងទំនើងបម្រើ ឱ្យការងារស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើស ចុះអនុវត្តវិធានការរដ្ឋបាលត្រួតពិនិត្យ និងណែនាំដល់ម្ចាស់ ផ្ទះសំណាក់ ផ្ទះជួល បន្ទប់ជួល អំពីការគ្រប់គ្រងចងក្រងប្រមូលព័ត៌មានអ្នកជួលស្នាក់នៅនិងផ្តល់ព័ត៌មាន ជូនសមត្ថកិច្ចគ្រប់ការចេញ-ចូលស្នាក់នៅក្នុងទីតាំងរបស់ខ្លួន គ្រប់គ្រងស្ថិតិប្រជាពលរដ្ឋចេញ-ចូលក្នុងមូលដ្ឋាន ធ្វើការផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព តាមគ្រប់មធ្យោបាយ តាមទីកន្លែងប្រមូលផ្តុំ កន្លែងកំសាន្ត ទីសាធារណៈ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន រៀបចំនិងពង្រឹងប្រព័ន្ធទទួលព័ត៌មាន ទាន់ហេតុការណ៍ដើម្បីចេញអន្តរាគមន៍ ធ្វេីការបង្ក្រាបបានទាន់ពេលវេលា ៕







រូបភាព ÷ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល)
